Google មានព្រាបជាង Apple, Facebook និង Twitter!

Google, Apple, Facebook

ពាក្យ ថា “ឈ្នះ” ដែលcvlifeលើកឡើងនេះ គឺមិនមែនឈ្នះក្ដីនៅតុលាការនោះទេ គឺឈ្នះភាពល្បីល្បាញ។ យោងតាមការស្ទង់មតិដែលធ្វើឡើងដោយ ABC News និង Washington Post ដែលចេញលទ្ធផលកាលពីថ្ងៃទី ៥ ខែមេសាកន្លងទៅ បានបង្ហាញថា Google បានយកឈ្នះនូវក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ផ្សេងទៀត ដូចជា Apple, Facebook និង Twitter ក្នុងនាមជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានប្រជាប្រិយភាពជាងគេបំផុត នៅសហរដ្ឋអាមេរិក។

ក្រុមហ៊ុនស្រាវជ្រាវ និងប្រឹក្សាយោបល់ Langer Research Associates របស់អាមេរិក គឺជាអ្នកដើរតួក្នុងការស្ទង់មតិនេះ ដែលចាប់ផ្ដើមពីថ្ងៃ ២៨ ខែមិនា ដល់ថ្ងៃ១ ខែមេសា ដោយសួរអ្នកចូលរួមជាងមួយពាន់នាក់ ទាក់ទងនឹងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ។

ជាលទ្ធផលបានបង្ហាញថា Google ស្ថិតនៅលំដាប់លើគេ ដោយមានអ្នកឆ្លើយថា ពេញចិត្តចំនួន ៨២ភាគរយ និង៥៣ភាគរយ ឆ្លើយថា ពេញចិត្តខ្លាំង។

បន្ទាប់ពី Google គឺក្រុមហ៊ុន Apple ដែលមានអ្នកឆ្លើយថាពេញចិត្តចំនួន ៧៤ភាគរយ និង៣៧ភាគរយ ពេញចិត្តខ្លាំង។ ចំណែកឯបណ្ដាញសង្គមធំចំនួនពីរ គឺ Facebook និង Twitter បានស្ថិតនៅលំដាប់ទីបី និងទីបួន ដោយបាន ៥៨ភាគរយ និង ៣៤ភាគរយ នៃការពេញចិត្ត។

ទោះបីជាយ៉ាងណាក្ដី កត្តាអាយុ និងប្រាក់ចំណូល ក៏បានរួមចំណែកឲ្យការស្រាវជ្រាវនេះផ្លាស់ប្ដូរផងដែរ។ ជាក់ស្ដែង អ្នកដែលមានវ័យក្មេងៗ គឺភាគច្រើនពេញចិត្ត Facebook ខណៈដែលអ្នកមានកម្រិតប្រាក់ចំណូលខ្ពស់ ពេញចិត្ត Google និង Apple។

គួរកត់សម្គាល់ផងដែរថា Google មិនត្រឹមតែទទួលនូវភាពពេញចិត្តពីអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ក្រុមហ៊ុននេះ ក៏ជាក្រុមហ៊ុនដែលមនុស្សភាគច្រើនប្រាថ្នាចង់ក្លាយជាបុគ្គលិកផងដែរ បើយោងតាមការស្រាវជ្រាវកន្លងមក។

ចិន​កំពុង​អភិវឌ្ឍន៍​ខាង Internet របស់ខ្លួន​ដើម្បី​ប្រកួត​ជា​មួយអាមេរិច​

speed

តាមគេហទំព័រ Yahoo បានអោយដឹងថាពេលនេះប្រទេសចិនកំពុងអភិវឌ្ឍន៍ខាង Internet យ៉ាងខ្លាំងដោយបានសន្យាថានឹងធ្វើអោយល្បឿន Internet នៅប្រទេសចិនកាន់តែលឿន ប្រើបានគ្រប់ទិសទី ជាពិសេសត្រូវតែមានតំលៃថោកដើម្បីអាចអោយប្រទេសចិនឈានក្នុងការ ប្រកួតប្រជែងលើឆាកអន្តរជាតិខាងបច្ចេកវិទ្យា និងធ្វើអោយសេដ្ឋកិច្ចមានការរីកចំរើនខ្ពស់ ។

គំរោងការថ្មីនេះបានធ្វើឡើងដោយតែតម្លៃ Internet ននៅប្រទេសចិនតម្លៃថ្លៃជាងប្រទេសមួយចំនួនដូចជា៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងជប៉ុន ចំនួន ៣ ទៅ ៤ដង ដែលជាបញ្ហារាំងស្ទះដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសចិន ។ ផែនការនេះថ្មីនេះប្រទេសចិននឹងនាំយក Internet ទៅកាន់ខេត្តភាគខាងលិចប្រទេសចិនដែលមិនទាន់ជឿនលឿន តំបន់ស្រុកស្រែ និងតាមតំបន់ដែលគំរាមកំហែងដោយភាពក្រីក្រមួយចំនួនទៀត។ ក្រសួងបានកំណត់យកគោលដៅភ្ជាប់អ៊ីនធឺណិតនៅតាមផ្ទះចំនួន ២០លានផ្ទះបន្ថែមពីលើអ៊ីនធឺណិតតាមផ្ទះដែលមានចំនួនសរុប ១៥៦លានទូទាំងប្រទេស៕

ជាពិសេជាងនេះទៅទៀតប្រទេសចិនបាននិយាយថាខ្លួននឹងពិនិត្យអោយ បានម៉ត់ចត់នូវតម្លៃ Internet នៅក្នុងប្រទេស និងចាត់វិធានការយ៉ាងក្តៅទៅលើក្រុមហ៊ុនណាដែលបានយកតម្លៃ Internet ថ្លៃកក់ពពក ។ វិធានការនេះនឹងអនុវត្តន៍ជាពិសេសទៅលើក្រុមហ៊ុនInternet ធំៗនៅក្នុងប្រទេសចិនតែម្តង ។ ប្រសិនបើផែនការនេះបានជោគជ័យ ខាងវិស័យ Internet របស់ចិនអាចធ្វើការប្រកួតប្រជែងជាមួយ អាមេរិច និងប្រទេសខ្លាំងៗលើពិភពលោកបានយ៉ាងងាយស្រួល ។

Anomynous នឹងបិទប្រព័ន្ធអ៊ីនធើណែតទូទាំង ពិភពលោកនៅថ្ងៃទី ៣១ ខែមីនា ?

ក្រុម Hacker ដ៏ល្បីឈ្មោះ Anonymous បានធ្វើសេចក្តីប្រកាសមួយអោយដឹងថាខ្លួននឹងចាប់
ផ្តើមធ្វើយុទ្ធនាការមួយមានឈ្មោះថា Global Blackout 2012 (ស្រមោលងងឹតទូទាំងពិភព
លោក ) 2012 ក្នុងទិសដៅធ្វើការបិទនូវប្រព័ន្ធអ៊ីនធើណែតទាំងស្រុងនៅទូទាំងពិភពលោក
នៅថ្ងៃទី ៣១ ខែមីនា ដ៏ខ្លីខាងមុខនេះ។

ក្នុងសារមួយនៅលើអ៊ីនធើណែត អ្នកតំណាងរបស់ក្រុម Anonymous បានថ្លែងអោយដឹងថា
” ដើម្បីធ្វើការប្រឆាំងនឹងសេចក្តីព្រាងច្បាប់ SOPA, Wallstreet ,បណ្តាថ្នាក់ដឹកនាំដែលខ្វះ
ទំនួលខុសត្រូវ និងបណ្តាធានាគារដែលគៀបសង្កត់ជនក្រីក្រដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
នោះ នៅថ្ងៃទី ៣១ ខែ មីនា ខាងមុខនេះ Anonynmous នឹងបិទទ្វារ អ៊ីនធើណែតទាំងស្រុង។
ត្រូវចងចាំថា នេះគឺជាការតវ៉ាប្រឆាំងមួយប៉ុណ្ណោះ ពួកយើងមិនមែនព្យាយាមកំទេចប្រព័ន្ធ
អ៊ីនធើណែតនោះឡើយ គឺគ្រាន់តែបិទជាបណ្តោះអាសន្នប៉ុណ្ណោះ” ។

Global Blackout 2012 នឹងធ្វើការវាយប្រហារប្រព័ន្ធអ៊ីនធើណែតនៅក្រោយពេលធ្វើអោយ
ម៉ាស៊ីន Sever DNS សំខាន់ៗទាំងឡាយលែងមានដំណើរការតទៅទៀត ដូច្នេះគេហទំព័រជា
ច្រើននឹងធ្លាក់ទៅក្នុងស្ថានភាពមិនអាចចូលប្រើប្រាស់បាននោះទេ។ អ្នកជំនាញផ្នែកប្រព័ន្ធ
សុវត្ថិភាពអ៊ីនធើណែត បានអោយដឹងថាការវាយប្រហារនោះមិនបា្រកដថាអាចទទួលបាន
ជោគជ័យនោះឡើយ ហេតុដូច្នេះអ្នកប្រើប្រាស់មិនគួរមានការព្រួយបារម្មណ៍នោះទេ។

លោក Robert Graham អ្នកជំនាញរបស់ក្រុមហ៊ុន Errata Security បានព្យាករណ៍ថា ក្រុម
Hacker ដ៏ល្បីឈ្មោះនេះអាចនឹងធ្វើការវាយប្រហារនិងបង្អាក់ប្រព័ន្ធអ៊ីនធើណែតបាននៅ
តាមតំបន់មួយចំនួនក្នុងមូលដា្ឋនប៉ុណ្ណោះ គឺមិនអាចធ្វើបាននៅទូទាំងពិភពលោកយើងនោះ
ឡើយ។ លោក Robert Graham អោយដឹងថា ” ខ្ញុំគ្រាន់តែនិយាយថា Anonymous មិនអាច
ធ្វើវាបាន តែមិនមែនមានន័យថា Global Blackout 2012 មិនត្រូវបានអនុវត្តន៍នោះឡើយ” ។

តាមការសិក្សាស្វែងយល់ នៅលើពិភពលោកយើងនេះមានម៉ាស៊ីន Server ប្រហែលចំនួន
១៣ ដែលមានឈ្មោះ domain root ដំណើរការតាមយន្តការប្រព័ន្ធសុវត្ថិភាពពិសេសដោយ
ឡែកពីគ្នា។ ដូច្នេះដើម្បីអាចធ្វើការវាយប្រហារបានដោយប្រសិទ្ធិភាពនោះ Anonynmous
ត្រូវការអ្នក Hacker មិនតិចនាក់នោះទេដើម្បីធ្វើការវាយប្រហារម៉ាស៊ីន Server នីមួយៗ
ខណៈពេលដែលប្រព័ន្ធគ្រប់គ្រងម៉ាស៊ីន Server នីមួយៗក៏នឹងធ្វើការផ្តល់ដំណឹងដល់គ្នាទៅ
វិញទៅមកផងដែរក្នុងទិសដៅទប់ស្កាត់ការវាយប្រហារជាបន្តបន្ទាប់ទៀតនោះ៕

ដំណើរ​វិវត្តន៍​របស់iOS​យ៉ាងម៉េចដែរ

iOS ដែលមុនដំបូងឡើយមានឈ្មោះថា iPhone OS គឺជាប្រព័ន្ធប្រតិបត្តិការទូរស័ព្ទរបស់ក្រុមហ៊ុន Apple Inc ។ ដើមឡើយiOSបានបង្កើតឡើងសម្រាប់តែទូរស័ព្ទ iPhone ប៉ុណ្ណោះបន្ទាប់មកបានពង្រីកខ្លួនឲ្យប្រើបានជាមួយ device ផ្សេងៗមួយចំនួនទៀតរបស់ក្រុមហ៊ុន Apple ដូចជា៖ iPod Touch, iPad, និងApple TV។ iOS ខុសពីប្រព័ន្ធប្រតិបត្តិការ Windows CE (Mobile និង Phone) របស់ Microsoft និង Android របស់ក្រុមហ៊ុន Google ត្រង់ថា Apple មិនផ្ដល់សិទ្ធិឲ្យផលិតផលផ្សេងដំឡើង iOS ឡើយ។

 

 

 

ប្រវត្តិ

ប្រព័ន្ធប្រតិបត្តិការមួយនេះបានបង្ហាញខ្លួនជាលើកដំបូងជាមួយនឹងទូរស័ព្ទ iPhone នៅក្នុងសន្និសីទMacworld Conference & Expo នាថ្ងៃទី៩ ខែមករា ឆ្នាំ២០០៧ និងចេញជាផ្លូវការណ៍ខែមិថុនាឆ្នាំដដែល។ ដំបូងឡើយទីផ្សារអក្សរសាស្ត្ររបស់ក្រុមហ៊ុន Apple មិនបានចែកឈ្មោះជាក់លាក់ណាមួយសម្រាប់ប្រព័ន្ធប្រតិបត្តិការនេះទេ ដោយចាប់ផ្ដើមពីឈ្មោះធម្មតាថា “iPhone runs OS X” តែមិនអាចប្រើជាមួយកម្មវិធីជំនួយមួយចំនួនធំ។

បន្ទាប់មកលោក Steve Jobs ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple បានលើកឡើងថា developer គួរតែបង្កើតកម្មវិធីវិបដែលដំណើរការដូចកម្មវិធីដើមនៅលើទូរស័ព្ទ iPhone។ នៅថ្ងៃទី ១៧ខែតុលាឆ្នាំ ២០០៧ ក្រុមហ៊ុន Apple បានប្រកាសថាកម្មវិធីដើម Software Development Kit (SDK) កំពុងស្ថិតនៅក្រោមការ develop ហើយក្រុមហ៊ុនគ្រោងដាក់ឲ្យក្រុម developer សាកល្បងប្រើនៅខែកុម្ភៈឆ្នាំ២០០៨។

ថ្ងៃទី៦ ខែមិនា ឆ្នាំ២០០៨ ក្រុមហ៊ុន Apple បានចេញ version beta ដំបូងជាមួយនឹងឈ្មោះ “iPhone OS” រួចបានប្ដូរឈ្មោះទៅជា “iOS” វិញនៅក្នុងខែមិថុនាឆ្នាំ ២០១០។ សូមបញ្ជាក់ថា “iOS” ដំបូងឡើយជាឈ្មោះប្រព័ន្ធប្រតិបត្តិការដែលក្រុមហ៊ុន Cisco បានប្រើនៅលើ router អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដូច្នេះដើម្បីចៀសវាងការប្ដឹងផ្ដល់ក្រុមហ៊ុន Apple បានទិញយកឈ្មោះ “iOS” ពី Cisco មកប្រើរហូតដល់សព្វថ្ងៃ។

ប្រវត្តិជំនាន់ iOS

បន្ទាប់ពីបានប្ដូរឈ្មោះពី “iPhone OS” ទៅជា “iOS” រួចមកនៅថ្ងៃទី ២១មិថុនាឆ្នាំ២០១០ក្រុមហ៊ុន Apple បានចេញជំនាន់ដំបូងនៃ iOS និងចេញកំណែប្រែជំនាន់ថ្មីៗបន្តបន្ទាប់ជាច្រើនដូចជា៖

– iOS 4 ចេញថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១០ ចេញមុន iPhone 4 ចំនួន ៣ថ្ងៃ។
– iOS 4.0.1 ចេញថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១០ ជាកំណែប្រែថ្មីដើម្បីដោះស្រាយបញ្ហាអង់តែនរបស់ទូរស័ព្ទ iPhone 4។
– iOS 4.1 ចេញថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១០ ជាកំណែប្រែដើម្បីធ្វើឲ្យថ្មកាន់បានយូរជាងមុន និងបន្ថែម feature ជាច្រើនទៀតដូចជា៖ Game Center, HDR photography (មានលើ iPhone 4 និង 4S), Spell checking និង Ping។
– iOS 4.2.1 ចេញថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១០ ជាកំណែប្រែដែលអាចដំឡើងលើ iPad បាន។
– iOS 4.2.5 ចេញថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១១ ជាកំណែប្រែសាកល្បងសម្រាប់ iPhone 4 ប្រភេទ CDMA និងក្រោយមកចេញ iOS 4.2.6 ដោយបន្ថែម “Personal Hotspot” នៅក្នុង Setting។
– iOS 4.3 ចេញថ្ងៃទី៩ ខែមិនា ឆ្នាំ ២០១១ ចេញពីរថ្ងៃមុន iPad 2 ដាក់លក់នៅសហរដ្ឋអាមេរិកជាមួយនឹងកំណែប្រែ Nitro JavaScript engine នៅក្នុង Safari, Personal Hotspot សម្រាប់ iPhone 4 ធម្មតា ឬ iPhone ប្រើប្រព័ន្ធ GSM។
– iOS 5.0 ចេញថ្ងៃទី១២ ខែតុលា ឆ្នាំ២០១១ ជាកំណែប្រែដ៏ធំជាងគេបន្ថែមពីលើ iOS ជំនាន់មុនៗដែលមានដូចជា៖ iCloud, Notification Center, iMessage, Reminders, Newsstand និង feature ជាច្រើនទៀតសរុបជាង២០០។
– iOS 5.1 ចេញថ្ងៃទី៧ ខែមិនា ឆ្នាំ២០១២ ជាមួយនឹងកំណែប្រែបន្ថែមភាសាជប៉ុនឲ្យ Siriនិងលុបរូបភាពចេញពី Photo Stream។

ឈ្មោះ Device ប្រើប្រព័ន្ធប្រតិបត្តិការ “iPhone OS” និង “iOS”

– Original iPhone (iPhone OS)
– iPhone 3G (iPhone OS)
– iPhone 3GS (iPhone OS)
– iPhone 4 (iOS)
– iPhone 4S (iOS)
– iPod Touch 1st Generation (iPhone OS)
– iPod Touch 2nd Generation (iOS)
– iPod Touch 3rd Generation (iOS)
– iPod Touch 4th Generation (iOS)
– Original iPad (iOS)
– iPad 2 (iOS)
– The new iPad (iOS)
– Apple TV 1st Generation (iPhone OS)
– Apple TV 2nd Generation (iOS)
– Apple TV 3rd Generation (iOS)

Facebook ទិញ​ប៉ាតង់៧៥០ពីIBM ?

 

 

 

 

 

 

ថ្មីៗនេះគេហទំព័រសារព័ត៌មាន bloomberg បានឲ្យដឹងថា ក្រុមហ៊ុនបណ្ដាញសង្គមយក្ស Facebook Inc បានទិញយកប៉ាតង់ ចំនួន ៧៥០ ពីក្រុមហ៊ុន International Business Machines Corp. (IBM) ដើម្បីការពារបណ្ដឹងថ្មីៗ។
ប្រភពខាងលើបានឲ្យដឹងថាប៉ាតង់ទាំងនោះគ្របដណ្ដប់ទៅលើបច្ចេកវិទ្យាមួយចំនួនដូចជា software និង networkingហើយប៉ាតង់ថ្មីនេះនឹងជួយពង្រីកសក្ដានុពលរបស់ក្រុមហ៊ុន Facebook ដើម្បីទប់ទល់នឹងជម្លោះប៉ាតង់យ៉ាងហោចណាស់ ៥៦ និងសំណុំរឿងប៉ាតង់ application ចំនួន ៥០៣ ទៀតនៅសហរដ្ឋអាមេរិក។

គួររំលឹកផងដែរថាខែនេះក្រុមហ៊ុន Yahoo! Inc. បានប្ដឹងក្រុមហ៊ុន Facebook ពីបទរំលោភប៉ាតង់របស់ខ្លួនចំនួន១០ ដែលគ្របដណ្ដប់លើ ការប្រើប្រាស់អ៊ីនធឺណិតលក្ខណៈឯកជន, ការផ្សាយពាណិជ្ជកម្មនិងការចែករំលែកព័ត៌មាន។

ទាក់ទិនទៅនឹងព័ត៌មានខាងលើនេះលោក Jonathan Thaw អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Facebook ដែលមានមូលដ្ឋាននៅរដ្ឋCalifornia ព្រមជាមួយលោក Ed Barbini អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន IBM បានធ្វើការបដិសេធមិនបញ្ចេញមតិ៕

កម្មវិធីប្រកួត Hack លើ Google Chrome

google-19

តាមគេហទំព័រ (CBS News) បានអោយដឹងថា Googleបានរៀបចំការប្រកួត hackលើ browser Google Chrome របស់ខ្លួនដោយផ្តល់រង្វាន់ ១លានដុល្លាសំរាប់ការ Hack បានជោគជ័យ ។កម្មវិធីប្រកួតនេះមានឈ្មោះថា Pwn2Own ដែលប្រព្រឹត្តិទៅ ក្នុងរយះពេល Vancouver ចាប់ពី ថ្ងៃ 7-9 ខែមិនា ។ ការប្រកួតនេះទាក់ទាញ Hackers ជាច្រើននៅក្នុងពិភពលោក ហើយមានHackers ជាច្រើនអាចវាយប្រហារលើ Google Chrome បាន ។ ក្រុមហ៊ុន Google មិនបានផ្តល់រង្វាន់ ១លានដុល្លាអោយទៅមនុស្សតែម្នាក់នោះទេ ក្រុមហ៊ុនបានផ្តល់រង្វាន់ទៅតាមសមត្ថភាព Hack ដែលមានទឹកប្រាក់ចាប់ពី  $20,000, $40,000 and $60,000 ។ បន្ទាប់ពីការ hack បានជោគជ័យ និងមុនពេលទទួលបានរង្វាន់ពួក Hackers ទាំងនោះត្រូវតែបង្ហាញពីវិធី Hack របស់ពួកគេដើម្បីផ្តល់លទ្ធភាពអោយក្រុមហ៊ុនដោះស្រាយបញ្ហាបាន ។ តាមរបាយការណ៍ក៏បានបន្តអោយដឹងផងដែរថា ពួក Hacker  បានសរសើរថា Google’s web browser គឺជា Browser ដែលមានសុវត្ថិភាពបំផុត តែពួកគេទាំងនោះអាចធ្វើការ Hack និងទទួលបានរង្វាន់យកទៅស្រុកអស់បាត់ទៅហើយ ។

អ្នកដែលទទួលបានរង្វាន់ធំ $ 60,000 មាន ដូចជា ជនជាតិរុស្សីឈ្មោះ Sergey Glazunov ,ក្រុមហ៊ុនសុវត្ថិភាពរបស់បារាំងឈ្មោះ VUPEN និង hacker ឈ្មោះ “PinkiePie”។

 

Robot ដែលអាចគូររូបមនុស្សបាន

TRPar6917353

តាមគេហទំព័រ AFP បានរាយការណ៍អោយដឹងថានៅក្នុងកម្មវិធីតាំងពិពណ៍ IT ដ៏ធំមួយឈ្មោះថា CeBIT នៅអាល្លឺម៉ង់ មានវិទ្យាស្ថានមួយ បានបង្ហាញ Robot មួយដែលអាចធ្វើការគូររូបភាពមនុស្សបានត្រឹមតែ ៣នាទីប៉ុណ្ណោះ ។ វាត្រូវបានរចនាឡើងដោយវិទ្យាស្ថានអាល្លឺម៉ង់ឈ្មោះ Fraunhofer Institute ដែលវាអាចចាប់យករូបភាពសខ្មៅមកគួរបាន ។ វាអាចគូររូបបានដោយសារវាមាន Camera នៅខាងមុខ ហើយបញ្ចូនរូបភាពដែលទទួលបានទៅកាន់ខួរក្បាល និងអោយ Memory ដើម្បីគណនាការគូររូប ។ ប្រិយមិត្តជាច្រើនមានការខកចិត្តនឹង Karin Stein ដែលជាអ្នកស្រាវជ្រាវលើគំរោងនេះដោយសារតែ Robot នេះមានសមត្ថភាពនៅមានកំរិតនៅឡើយដោយចំនុចខ្លះវាគូរមិនទាន់បានល្អ ដែលត្រូវតែធ្វើការកែតម្រូវ ។ តែសំរាប់ប្រិយមិត្តខ្លះទៀតបានសរសើរ Robot នេះព្រោះវាចាំគូររូបព្រមទាំងចំណាយពេលវេលាត្រឹមតែ ៣នាទីប៉ុណ្ណោះ ។តាមការអោយដឹងរបស់ Stein បានអោយដឹងថាគ្រាន់តែ Hardware របស់វាមានតម្លៃរហូតដល់ទៅ $52,000 ទៅហើយ ។ វាត្រូវគេដឹងថាប្រហែលជាប្រើដើម្បីគូររូបនៅក្នុងសង្រ្គាម ។

Hackerអុកឡុកក្រសួងរបស់កូរ៉េ

មន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងកាលពីថ្ងៃអង្គារកន្លងទៅថា គេហទំព័ររបស់ក្រសួង ដែលមាននាទីដោះស្រាយទំនាក់ទំនងជាមួយកូរ៉េខាងជើងនេះ ត្រូវរងការវាយប្រហារពី Hacker ។

ការវាយប្រហារនេះ ពួក Hacker បានប្រើប្រាស់ IP address របស់ប្រទេសចិន ដោយបានដាក់កម្មវិធីមេរោគក្នុងគណនីសារអេឡិចត្រូនិករបស់ជំនួយការអ្នកតាក់តែងច្បាប់ និងបានព្យាយាមវាយប្រហារលើគេហទំព័ររបស់ក្រសួងបង្រួបបង្រួមជាតិកូរ៉េ។

លោក គីម យ៉ុងពិល មន្ត្រីប្រចាំមជ្ឈមណ្ឌលសុវត្ថិភាពតាមអ៊ីនធឺណិតរបស់ក្រសួងនេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Yonhap ថាភ្នាក់ងារកម្មសិទ្ធិបញ្ញាជាតិរាយការណ៍ដល់ក្រសួងពីការប៉ុនប៉ងវាយរបស់ក្រុមHackerនេះហើយ។ លោកបន្តថា តាមពិតទៅវាមានការប៉ុនប៉ងវាយប្រហារជាច្រើនដងលើបណ្ដាញកុំព្យូទ័ររបស់ក្រសួងនេះ តែមិនបានសម្រេច។

កាលពីថ្ងៃចន្ទ មជ្ឈមណ្ឌលសុវត្ថិភាពបានប្រាប់ឲ្យជួយការអ្នកតាក់តែងច្បាប់ប្ដូរលេខសម្ងាត់ ឬបិទគណនីនោះចោលតែម្តង ដើម្បីការពារកុំឲ្យមានការរំខានដល់គេហទំព័ររបស់ក្រសួងទៀត។

ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងកាលពីខែកន្លងទៅថា ខ្លួននឹងពង្រីករបាំងការពារការវាយប្រហារតាមអ៊ីនធឺណិតឲ្យបានប្រសើរជាងមុន ដើម្បីតតាំងនឹងការកើនឡើងចំនួនអ្នកវាយលុកពីកូរ៉េខាងជើង។ ដើម្បីឲ្យដំណើរការរាំងស្ទះពួកគំនិតអាក្រក់របស់Hacker ដែលប៉ុនប៉ង ក្រសួងរបស់កូរ៉េនេះ កិច្ចបញ្ជាការពារតាមអ៊ីនធឺណិតបានចាប់ផ្ដើមតាំងពី ខែមករា ឆ្នាំទៅ ដោយបន្ថែមបុគ្គលិកឲ្យដល់ ៤០០នាក់ទៅ ៥០០នាក់។

តាមការរាយការណ៍បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងមានរក្សាទុកពួក Hacker ដែលធ្វើឲ្យកូរ៉េខាងត្បូងបានចោទប្រកាន់លើរដ្ឋាភិបាលក្រុងព្យុងយ៉ាងនៅពីក្រោយការវាយប្រហារលើគេហទំព័ររបស់ភ្នាក់ងាររដ្ឋាភិបាលកូរ៉េខាងត្បូង និងស្ថាប័នហិរញ្ញវត្ថុនៅខែមិនាឆ្នាំនេះ និងខែកក្កដាឆ្នាំ ២០០៩។

ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងជើងបានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ហើយលោកក៏បានចាត់ទុកថារដ្ឋាភិបាលក្រុងសេអ៊ូល កំពុងប្រឌិតការចោទប្រកាន់ដើម្បីធ្វើឲ្យមានភាពតានតឹងកាន់តែខ្លាំង។

Dave Girouard ចាកចេញពី Google

តាមគេហទំព័រ (NewsCore) បានអោយដឹងថា- Dave Girouard ដែលជាប្រធានខាង apps បានចាកចេញឈប់ធ្វើការអោយក្រុមហ៊ុន Google ហើយ ដើម្បីទៅបើកជំនួញដោយខ្លួនឯងម្តង ។ ពត៍មាននៃការចាកចេញរបស់ Dave Girouard ត្រូវបានក្រុមហ៊ុន Google ប្រកាសតាំងពីថ្ងៃសុក្រមកម្លេះ ។

Girouard ធ្វើការនៅ Google ដោយមានតួនាទីទទួលខុសត្រូវលើ Gmail, Google Calendar, Google Docs និងកម្មវិធីផ្សេងៗទៀតដូចជា  cloud applications ជាដើម ។ គាត់បានធ្វើការនៅក្រុមហ៊ុនអស់រយះពេល ៨ឆ្នាំមកហើយ ដោយពេលនេះគាត់បានចាប់ផ្តើមគំនិតនៃការរកស៊ីផ្ទាល់ខ្លួនម្តង តែគាត់មិនមែនបង្កើតសហគ្រាសខ្នាតធំនោះទេ ។ ហើយតាមការអោយដឹង ក្រុមហ៊ុន Google នឹងជួយដើម្បីការចាប់ផ្តើមជំនួញរបស់គាត់។ ការងាររបស់ Girouard នឹងត្រូវផ្ទេរទៅអោយលោក Sundar Pichai ដែលជាប្រធានដឹកនាំខាងកម្មវិធី Chrome ។ Pichai គឺជា CEO ម្នាក់ក្នុងចំណោម CEO ផ្សេងទៀតរបស់ Larry Page ដែលគាត់បានដើរតួនាទីយ៉ាងសំខាន់លើការងាររបស់ Google  ។

យើងសង្កេតឃើញមានមនុស្សចាកចេញពីក្រុមហ៊ុនជាច្រើន តែក៏មានអ្នកថ្មីដែលមានសមត្តភាពច្រើនបានចូលមកជំនួសផងដែរ ។ យើងចាំមើលថាតើ Dave Girouard ចាប់ផ្តើមជំនួញរបស់គាត់យ៉ាងម៉េច និងទទួលបានជោគជ័យយ៉ាងណា ។